Home »
KhmerStory
» ចៅសុក្រចៅសៅរ៍
ចៅសុក្រចៅសៅរ៍
Written By Unknown on Thursday, May 8, 2014 | 11:08 AM
កាលពីព្រេងនាយមានមាន បុរស២នាក់សំឡាញ់នឹងគ្នាមួយ ឈ្មោះចៅសុក្រ មួយឈ្មោះ ចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា ។ បួសយូរបន្តិច ក៏សឹកមកវិញ ហើយក៏ធ្វើជា សំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវ ជួយគ្នា " ហើយបុរសទាំងពីរ នាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្រ រកស៊ីទៅមាន ទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធមានសហាយផង។ ចៅសុក្រ ដឹងថាប្រពន្ធ ចៅសៅរ៍មានសហាយហើយក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា " ត្រូវឯងតាមពាក្យអញ " ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រ ក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើជាក្តារ មឈូសលក់ ។
ចៅសៅរ៍ តាមពាក្យ ចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។ ឯកូនសេដ្ឋីដែល មានសហាយនឹងនាងប៉ិច ជាប្រពន្ធ ចៅសៅរ៍ ឃើញចៅសៅរ៍ មិននៅផ្ទះក៏ទៅដេកនឹង ប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រ និង ចៅសៅរ៍ ធ្វើបាន ក្តារមឈូស មួយ ក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ឋីក៏ទៅដេកនឹងនាង ប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំ ដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំ រួចនាងប៉ិច ឲ្យសហាយចូលដេកក្នុងក្តារមឈូសហើយទៅបើកទ្វារឲ្យចៅសុក្រចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា "ដូចមេ្តចបានជាវិលមកវិញ"។ ចៅសៅរ៍ប្រាប់ថា "ចៅ សុក្រឈឺក្បាលហៅវិលមកវិញ " ។ ហើយចៅសៅរ៍ ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយដោយ ចៅសុក្រដឹងថា សហាយនាងប៉ិច ដេកក្នុង ក្តារមឈូសក៏ប្រាប់ ទៅចៅសៅរ៍ថា " រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច " ចៅសៅរ៍ ក៏យកផ្តៅមក ចងក្តារមឈូស ទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែក គោលបោះថែមទៀត។
ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុក្រ បង្គាប់។លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ហើយនាងប៉ិចហួសទៅប្រាប់ សេដ្ឋីថា"ឲ្យឪពុកម្តាយចាំទិញមឈូស ត្បិតកូនសេដ្ឋីនៅ ដេកនឹង ប្តីខ្ញុំមក ទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ។ " ប្រាប់ ហើយនាងប៊ិចក៏ ត្រឡប់ទៅផ្ទះវិញ ចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួចក៏សែងមឈូសយកទៅលក់។ សេដ្ឋី ឲ្យខ្ញុំមួយនាក់ចាំមើល ផ្លូវផ្តាំថា " បើឃើញអ្នកណាសែង ក្តារមឈូស មកលក់ឲ្យរត់ទៅ ហៅយើង"។ ចៅសុក្រ និងចៅសៅរ៍សែងក្តារមឈូស ទៅ ដល់ផ្ទះសេដ្ឋី ស្រែកពពាយ នាយថា"អ្នកណាទិញក្តារមឈូសទេ?"។ សេដ្ឋីឭសួរថា"លក់តមៃ្លប៉ុន្មាន?"។ ចៅសុក្រ ប្រាប់ថា"ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស " ។ សេដ្ឋីសុំតមៃ្ល ចៅសុក្រ មិនព្រម។ សេដ្ឋីក៏ប្រើខ្ញុំកំដរ ឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូសហើយចៅសុក្រនិងចៅសៅរ៍ យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ឋីគាស់មឈូសយកកូន ចេញ ក្រោយមក ចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូច ដដែលវិញ។
ប្រភពៈ Khmer Now